SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែម លើទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួនពីរ


គម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែម លើទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួនពីរ
A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល សហការជាមួយធនាគារពិភពលោក តាមរយៈគម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមលើទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួនពីរគឺ សហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា នៅខេត្តកំពង់ឆ្នាំង និងសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កិច្ចព្រមព្រៀងនេះ សហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា ទទួលហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ស្មើនឹង ៦១,៤៤០ដុល្លារ ដើម្បីបង្កើនផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ ជាមួយគ្នានេះ សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានទទួលហិរញ្ញប្បទាន ៤0% ស្មើនឹង ១៦៦៨ ០២0 ដុល្លារ ដើម្បីជួយសហគមន៍អនុវត្តកសិកម្មល្អសម្រាប់ផលិតកម្មម្រេច។ ហិរញ្ញប្បទាននេះ នឹងអនុញ្ញាតិឱ្យសហគមន៍អាចអនុវត្តផែនការធុរកិច្ចដោយជោគជ័យ និងមានផលប៉ះពាល់ជាវិជ្ជមានសម្រាប់គម្រោង។

កិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា ផ្តោតលើការសាងសង់ផ្ទះសំណាញ់ចំនួន ១៥ខ្នង សាងសង់ឃ្លាំង ទិញឡានដឹកទំនិញ ម៉ាស៊ីនសម្ងួត និងសម្ភារចាំបាច់ផ្សេងទៀតសម្រាប់សហគមន៍។ លើសពីនេះ គម្រោង CASDP នឹងផ្តល់ផ្ទះសំណាញ់ចំនួន ៣៣ ខ្នង ម៉ាស៊ីនបូមទឹក ត្រាក់ទ័រ និងធាតុចូលកសិកម្មផ្សេងទៀតនៅកម្រិតក្រុមអ្នកផលិត។ ជំនួយឥតសំណង៤0% សម្រាប់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានផ្តោតលើការទិញរថយន្តដឹកទំនិញ ជញ្ជីងថ្លឹងអេឡិចត្រូនិច បន្ទះពន្លឺសូឡា និងធាតុចូលកសិកម្មផ្សេងទៀត ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃផលិតកម្មម្រេច។

ការវិនិយោគនេះ នឹងមានផលប៉ះពាល់ជាវិជ្ជមានដោយផ្ទាល់ដល់គ្រួសារចំនួន ៤៦៨មកពីសហគមន៍ទាំងពីរ ដែលសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វាមានតំណាងសមាជិក៦២ នាក់ និង៦៥ គ្រួសារមកពីសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ។ សម្រាប់អ្នកចូលរួមអនុវត្តផែនការពិពិធកម្មផ្ទាល់មកពីសហគមន៍កសិកម្មទាំងពីរមានចំនួន ១២៧ នាក់ក្នុងនោះមានស្ត្រី ១៨ នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី