2025-08-22
ទូច សូរិយា
2025-08-22
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរំពឹងថាពិព័រណ៍ «THE BEST OF INDIA EXPO 2025» នឹងក្លាយជាវេទិកា ដើម្បីពង្រឹងការតភ្ជាប់អាជីវកម្ម ជំរុញសកម្មភាពពាណិជ្ជកម្ម និងវប្បធម៌នៃភាពជាដៃគូដោយផ្អែកលើស្មារតីជឿជាក់គ្នា និងសហការគ្នារវាងកម្ពុជា-ឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» នេះ លោកជំទាវ ចម និម្មល បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងឥណ្ឌា។ ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏នឹងជួយបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាពិសេសលើប្រភេទផលិតផលសម្លៀកបំពាក់ សិប្បកម្ម ព្រំ គ្រឿងអលង្ការ សម្ភារៈតុបតែងផ្ទះ ប្រដាប់ប្រដាក្មេងលេង និងផលិតផលពិសេស Çភូមិមួយ ផលិតផលមួយÈ របស់ឥណ្ឌា។
លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ថា ពិព័រណ៍ ÇBEST OF INDIA EXPO 2025È ជានិមិត្តរូបនៃអនាគតរួម ដែលកម្ពុជា និងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកជំទាវរដ្ឋមន្ត្រី រំពឹងថាពិព័រណ៍នេះនឹងក្លាយជាវេទិកា ដើម្បីពង្រឹងការតភ្ជាប់អាជីវកម្ម ជំរុញសកម្មភាពពាណិជ្ជកម្ម និងវប្បធម៌នៃភាពជាដៃគូដោយផ្អែកលើស្មារតីជឿជាក់គ្នា និង និងសហការគ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី