SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អនុរដ្ឋលេខាធិការកសិកម្ម៖ «ការចងក្រងជាសហគមន៍កសិកម្មទំនើប» ធ្វើឱ្យកសិករទទួលបានប្រាក់កម្ចី ការប្រាក់ទាប


អនុរដ្ឋលេខាធិការកសិកម្ម៖ «ការចងក្រងជាសហគមន៍កសិកម្មទំនើប» ធ្វើឱ្យកសិករទទួលបានប្រាក់កម្ចី ការប្រាក់ទាប
A+ A-

ភ្នំពេញ៖ ការចូលរួមជា «សហគមន៍កសិកម្មទំនើប» នឹងផ្តល់ភាពងាយស្រួលដល់ប្រជាកសិករ ក្នុងការទទួលប្រាក់កម្ចី ការប្រាក់ទាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួម និងការដាំដុះដោយចុះកិច្ចសន្យាទិញលក់ ដែលធានាតម្លៃ និងទីផ្សារទុកមុន រួមទាំងបញ្ចៀសហានិភ័យ នៃការប្រែប្រួលតម្លៃនៅពេលប្រមូលផល។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និងស្វាយចន្ទីនៅក្នុងខេត្តប៉ៃលិន ឯកឧត្តម គី ច័ន្ទរំដួល បញ្ជាក់ថា ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការធ្វើផលិតកម្មរួមគ្នា ទិញធាតុចូលកសិកម្មរួមគ្នា ការអនុវត្តន៍បទដ្ឋានបច្ចេកទេសដូចគ្នា ការគ្រប់គ្រងចាត់ចែងដោយសហគមន៍ និងការលក់កសិផលរួមគ្នា។ ឯកឧត្តម គី ច័ន្ទរំដួល មានប្រសាសន៍ថា តាមរយៈសហគមន៍កសិកម្មទំនើប ប្រជាកសិករដែលចូលរួម គឺនឹងមានប្រព័ន្ធសេដ្ឋកិច្ចតែមួយ មានជោគវាសនាដូចគ្នាតែមួយ។

ឯកឧត្តមអនុរដ្ឋលេខាធិការកសិកម្ម បន្តលើកឡើងថា ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ផ្ដល់ផលចំណេញច្រើនដល់កសិករ តាមរយៈការទិញធាតុចូលកសិកម្មដូចជាគ្រាប់ពូជ ជី និងថ្នាំ ក្នុងតម្លៃទាប ដោយសារការទិញក្នុងបរិមាណច្រើន ចំណាយអស់តិចជាងការទិញរាយជាលក្ខណៈគ្រួសារ។ គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និងស្វាយចន្ទី នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានកសិករដាំមៀនប៉ៃលិនចូលរួមសរុបចំនួន ៤៤នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី