SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មុខងារសំខាន់៥ នៃបច្ចេកវិទ្យា ដែលម្ចាស់អាជីវកម្មមិនគួរមើលរំលង


មុខងារសំខាន់៥ នៃបច្ចេកវិទ្យា ដែលម្ចាស់អាជីវកម្មមិនគួរមើលរំលង
គំនិតអាជីវកម្ម

2025-04-03

គិត បុប្ផា

គំនិតអាជីវកម្ម

2025-04-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនជាច្រើន បានកំពុងពឹងផ្អែកលើបច្ចេកវិទ្យា ដើម្បីទាញយកផលប្រយោជន៍ផ្សេងៗ ដូចជាការសិក្សាពីដៃគូប្រកួតប្រជែង ការជំរុញផែនការយុទ្ធសាស្រ្ដ ក៏ដូចជាដើម្បីឱ្យប្រតិបត្តិការការងារងាយស្រួល និងរហ័សផងដែរ។ សហគ្រិនខ្មែរ បង្ហាញមុខងារសំខាន់ចំនួន៥ នៃបច្ចេកវិទ្យា ដែលនឹងជួយដល់អាជីវកម្មគ្រប់សណ្ឋាន ដូចខាងក្រោម៖

១. បណ្ដុំទិន្នន័យ៖ តាមរយៈការចងភ្ជាប់ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិត ( Artificial Intelligence ឬ AI) ដំណើរការគ្រប់យ៉ាង ធ្វើឡើងយ៉ាងមានប្រសិទ្ធភាព និងងាយស្រួល។ ឧទាហរណ៍ Chatbot ដែលត្រូវប្រើសម្រាប់ដំណើរការសន្ទនាជាមួយអតិថិជនដោយស្វ័យប្រវត្តិ តាមរយៈការចងជាសំនួរ និងត្រៀមទុកចម្លើយ ចំណេញទាំងពេល និងកម្លាំងមនុស្ស ហើយរាល់ប្រត្តិបត្តិការ ប្រព័ន្ធមួយនេះនឹងចងទិន្នន័យទុក ហើយអាចវិភាគតម្រូវការរបស់អតិថិជនបានទៀតផង។

២. ពង្រីកកេរ្តិ៍ឈ្មោះបានឆ្ងាយចំណាយតិច៖ បច្ចេកវិទ្យាប្រើក្នុងប្រព័ន្ធផ្សព្វផ្សាយ មានបណ្ដាញសង្គម (Facebook Tik Tok Instagram...) គេហទំព័រ សារអេឡិចត្រូនិច (អ៊ីម៉ែល...) និងកម្មវិធីទូរសព្ទចល័ត ដែលម្ចាស់អាជីវកម្មអាចប្រើផ្សព្វផ្សាយព័ត៌មាន ធ្វើទីផ្សារឌីជីថល និងការធ្វើប្រូម៉ូសិនផ្សេងៗ។ ៣. ប្រសិទ្ធភាពនៃការទំនាក់ទំនង៖ ម្ចាស់ធុរកិច្ច អាចប្រើមធ្យោបាយទំនាក់ទំនងផ្សេងៗ ដូចជាតេឡេក្រាម ឬ ស្លេក (Slack) ដើម្បីទំនាក់ទំនងទាំងក្នុង និងក្រៅស្ថាប័ន ដើម្បីចែកចាយព័ត៌មានផ្សេងៗបានរហ័សទាន់ចិត្ត និងចំណេញពេល។ បើមានការប្រជុំផ្សេងៗ អាចធ្វើភ្លាមៗ គ្រប់ទីកន្លែងតាមប្រព័ន្ធអ៊ីនធើណិត និង តាមបច្ចេកវិទ្យា ដូចជា Microsoft Team, Zoom, ឬ Google Meet ដែលសុទ្ធ តែអាចប្រើដោយឥតគិតថ្លៃ។

៤. គ្រប់គ្រងប្រតិបត្តិការបានល្អ៖ បច្ចេកវិទ្យា អាចជាផ្នែកមួយជួយដោះស្រាយបញ្ហាចម្បងខ្លះរបស់ធុរកិច្ចខ្នាតតូច ដូចជាជួយសម្រួលការគ្រប់គ្រងហិរញ្ញវត្ថុ លំហូរសាច់ប្រាក់ ផ្ទេរប្រាក់ ប្រតិបត្តិការក្រុមការងារ និងការត្រួតពិនិត្យផ្សេងៗ។ បច្ចេកវិទ្យា ក៏អាចវិភាគទិន្នន័យ និងវាយតម្លៃកិច្ចការផ្សេងៗ តាមការកំណត់ផងដែរ ដូច្នេះម្ចាស់អាជីវកម្ម មិនសូវចំណាយធនធានច្រើនលើកិច្ចការទាំងនោះ ហើយអាចដឹងច្បាស់ពីស្ថានភាពជាក់ស្ដែងនៃដំណើរការអាជីវកម្ម។ ឧទាហរណ៍ដូចជា កម្មវិធីទូរសព្ទដៃ KOTRA-Riel, Kotluy និង Jamnay ដែលផ្ដោតលើការជួយសម្រួលដល់ ដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ តាមដានលំហូរសាច់ប្រាក់ និងប្រតិបត្តិការគណនេយ្យ ក្នុងដំណើរការអាជីវកម្មខ្នាតតូច។

៥. បង្កើនផលិតភាពការងារ៖ បច្ចេកវិទ្យាមានមុខងារស្វ័យប្រវត្តិ ដោយប្រតិបត្តិការទៅតាមការកំណត់របស់ម្ចាស់អាជីវកម្ម ដែលកំណត់ម្ដងប្រើប្រាស់រហូត បើចង់ផ្លាស់ប្ដូរអ្វីមួយទើបកំណត់ម្ដងទៀត។ ឧទាហរណ៍ បើកប្រាក់ខែឱ្យបុគ្គលិកទៀងទាត់ ដោយសហការជាមួយធនាគារណាមួយ ដើម្បីកំណត់ប្រព័ន្ធស្វ័យប្រវត្តិ នោះដល់ពេលកំណត់ ប្រាក់ខែទាំងអស់ នឹងបញ្ចូលចូលគណនីបុគ្គលិកគ្រប់គ្នា ដោយមិនពិបាកនៅរាប់លុយ ចាំបំពេញឯកសារណាមួយឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី