2025-08-13
គិត បុប្ផា
2025-08-13
គិត បុប្ផា
ភ្នំពេញ៖ គណៈប្រតិភូម៉ាឡេស៊ី ដឹកនាំដោយលោក Dato' Tony Looi ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន និងមានការចូលរួមពីឧកញ៉ា តាន់ គីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា មកស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សាជាមួយ គណៈប្រតិភូម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្ត ការថែទាំវិនិយោគស្របតាមច្បាប់ស្ដីពីវិនិយោគនៃ កម្ពុជា។
ឯកឧត្តម សួន សុផល ក៏បានលើកឡើងអំពីអត្ថិភាព នៃកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ព្រមទាំងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំវិនិយោគ បង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី