SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជានឹងមានភ្លៀង ធ្លាក់ លាយឡំជាមួយផ្គររន្ទះ ​គ្របដណ្តប់ស្ទើរទូទាំងប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ សីហា​


កម្ពុជានឹងមានភ្លៀង ធ្លាក់ លាយឡំជាមួយផ្គររន្ទះ ​គ្របដណ្តប់ស្ទើរទូទាំងប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ សីហា​
A+ A-

ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ក្នុងមានបរិមាណ ថយចុះលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅមធ្យមដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍​ ដែលចុះផ្សាយដោយ ក្រសួងធនធានទឹក និងឧតុនិយម​ បានឱ្យដឹងថា ការបន្តឱ្យមានភ្លៀងធ្លាក់នេះដោយសារ កម្ពុជាទទួលរងសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនឹងវិវត្តទៅជាព្យុះទី១២ និងព្យុះទី១៣ ក្នុងឆ្នាំ២០២៥​។

តាមព្រឹត្តិបត្រព័ត៌មានរបស់ ក្រសួងធនធានទឹកព្យាករថា ព្យុះទី១២ និងព្យុះទី១៣ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងប្រទេសកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់ទាំងបីរនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នឹងទទួលរងឥទ្ធិពល​ដូចខាងក្រោម៖

ចំពោះតំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។

ចំណែកឯតំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។

រីឯ តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕






នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី