2025-08-18
គិត បុប្ផា
2025-08-18
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ជីឥដ្ឋ-ថ្មគរ)។
ក្រសួងសាធារណការ បញ្ជាក់ថា ក្រសួងបាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលមានទីតាំងផ្នែកខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដូច្នេះកំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ៧ព្រឹក រហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។
ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ បានរៀបចំបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ចេញពីទីតាំងខាងលើតាមផែនទីបង្ហាញ (ដូចមានភ្ជាប់មកជាមួយ) និងកំណត់ប្រភេទយានយន្តប្រើប្រាស់ផ្លូវ ដូចជា៖ ១. ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦A, ២. ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២A និង៣. សម្រាប់ផ្លូវជាតិលេខ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ ដែលចេញផ្សាយនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី