2025-08-11
ឃី ភារៈ
2025-08-11
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វ មានក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុបជាង ១០ម៉ឺនតោ នក្នុងមួយឆ្នាំ ដោយមានពោតក្រហម ៥,៤ម៉ឺនតោន, ដំឡូងមី ១,៣ម៉ឺនតោន, កញ្ជុងអង្ករ ១,២៨ម៉ឺនតោន និងកន្ទក់ ៣ម៉ឺនតោន។
ក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈ របស់ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ បានប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញការកែច្នៃ និងបង្កើនផលិតភាព លើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល ណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្ម បន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញកសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាង ក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរ លើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ បញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី