2025-08-07
ឃី ភារៈ
2025-08-07
ឃី ភារៈ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកម្មវិធី «វេទិកាការងារ» នាំយកឱកាសការងារ ៣ពាន់កន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង រួមមាន៖ ឃុំព្រះស្តេច ឃុំបន្ទាយចក្រី ឃុំក្រាំងស្វាយ និងឃុំអង្គររាជ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២១២នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៣៣៧នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្ម ៣ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី