2025-08-06
គិត បុប្ផា
2025-08-06
គិត បុប្ផា
ភ្នំពេញ៖ ការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ក្រោមចំណងជើងថា «ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជា ក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព» នឹងរួមចំណែកផ្តល់ធាតុចូលក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកជំទាវ ចម និម្មល បន្តលើកឡើងថា ការសិក្សាស្រាវជ្រាវរបស់ភាគីទាំងពីរខាងលើ ស្តីពី «ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា» នេះ នឹងជួយដល់ការរៀបចំរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូនផងដែរ។ ក្នុងពិធីបើកសិក្ខាសាលាពិនិត្យលើការសិក្សាស្រាវជ្រាវខាងលើ ដែលសហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និង ADB លោកជំទាវ ចម និម្មល បញ្ជាក់ថា ការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់ ស្ថាប័ន ការជំរុញសមត្ថភាពផលិត និងការសម្របសម្រួលពិពិធកម្មការនាំចេញ រួមទាំងបន្តធ្វើសមារណកម្មពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ ព្រមទាំងពិភពលោកផងដែរ។
«ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្ម ឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការបាត់បង់បណ្តើរៗនូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា»។ រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកឡើងដូច្នេះ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី