SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនបរទេសចំនួន៤ យល់ឃើញពីភាពវិជ្ជមានលើវិស័យធុរកិច្ចនៅកម្ពុជា និងពិចារណាចាប់ដៃគូសហការ ដើម្បីពង្រីកការវិនិយោគមកកាន់កម្ពុជា


ក្រុមហ៊ុនបរទេសចំនួន៤ យល់ឃើញពីភាពវិជ្ជមានលើវិស័យធុរកិច្ចនៅកម្ពុជា និងពិចារណាចាប់ដៃគូសហការ ដើម្បីពង្រីកការវិនិយោគមកកាន់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-21

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-21

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីឥណ្ឌូនេស៊ី (AISMOLI), ក្រុមហ៊ុនឌីជីថល DDAS របស់ប្រទេសសិង្ហបុរី, ក្រុមហ៊ុនឧស្សាហកម្ម និងបច្ចេកវិទ្យាអគ្គិសនីប្រទេសចិន HONGFA និងក្រុមហ៊ុនបច្ចកវិទ្យា Equinix & Zenlayer យល់ឃើញពីភាពវិជ្ជមានលើវិស័យធុរកិច្ចនៅកម្ពុជា និងពិចារណាចាប់ដៃគូសហការ ដើម្បីពង្រីកការវិនិយោគមកកាន់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនខាងលើ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានលើកឡើងថា កម្ពុជា មានបរិយាកាសពាណិជ្ជកម្មល្អ ប្រកបដោយសុខសន្ដិភាព ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងរង់ចាំស្វាគមន៍ជួយសម្របសម្រួល ប្រសិនបើមានការស្នើសុំពីភាគីក្រុមហ៊ុន ក្នុងការមកវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានតែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី