2025-06-19
ទូច សូរិយា
2025-06-19
ទូច សូរិយា
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវឱ្យសាធារណជនឈប់ជឿព័ត៌មានក្លែងក្លាយ ស្វែងយល់ការពិត ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការក្លែងបន្លំ និងការបំប្លែងការពិត ជាពិសេសករណីពាក់ព័ន្ធនឹង «បញ្ហាព្រំដែនកម្ពុជា និងថៃ» ក្នុងខេត្តព្រះវិហារ ការផ្សព្វផ្សាយត្រូវតែផ្តោតលើការកសាងទំនុកចិត្ត និងការផ្តល់នូវព័ត៌មានពិតប្រាកដ។ នេះបើតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ប្រភពព័ត៌មានសំខាន់ៗ ដែលផ្លូវការ ពិត ត្រឹមត្រូវ និងជឿទុកចិត្ត មានដូចជា៖ ទី១.ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ទី២.ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ទី៣.ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា, ទី៤.ក្រសួងព័ត៌មាន និងទី៥.អង្គភាពសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។
ជាមួយគ្នានេះ សាធារណជន និងជាពិសេសអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿចែករំលែក និងផ្សព្វផ្សាយបន្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី