2025-06-18
ឃី ភារៈ
2025-06-18
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា ត្រូវការថវិកាសរុបប្រមាណជាង ៩,០៨៩លានដុល្លារ សម្រាប់វិនិយោគបង្កើនអានុភាពប្រភពអគ្គិសនីក្នុងស្រុក ដែលជាផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ឆ្នាំ២០២២-២០៤០។ ដោយឡែកថវិកាសរុបចំនួន ២,៥៣៩លានដុល្លារ ត្រូវបានអនុម័តរួច ដែលកំពុងអភិវឌ្ឍន៍នៅ ក្នុងឆ្នាំ២០២២-២០២៥។
ចាប់ពីឆ្នាំ២០២៦ ទំហំវិនិយោគប្រមាណ ៦,៥៥០លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការវិនិយោគលើគម្រោងវារីអគ្គិសនី ក្រៅពីគម្រោងលើដងទន្លេមេគង្គផ្ទាល់ គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រព័ន្ធអាគុយស្តុកថាមពល ប្រភពអគ្គិសនីឧស្ម័នធម្មជាតិ និងប្រភពអគ្គិសនីប្រើជីវម៉ាស់។ តាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ឆ្នាំ២០២២-២០៤០ បានផ្តល់ឱ្យកម្ពុជានូវយុទ្ធសាស្ត្រល្អប្រសើរសម្រាប់អន្តរកាលថាមពលឆ្ពោះទៅរកថាមពលអគ្គិសនីស្អាតជាងមុន ហើយរក្សាបាននូវកិច្ចព្រមព្រៀងអភិវឌ្ឍន៍គម្រោងថាមពល ដែលរាជរដ្ឋាភិបាលបានអនុម័តរួច។
ផែនការមេនេះ ក៏អាចប្រើប្រាស់ជាវិធីសាស្រ្តកាត់បន្ថយការបញ្ចេញកាបូន តាមរយៈការដាក់ប្រើប្រាស់ ប្រភពថាមពលកកើតឡើងវិញ ការអនុវត្តការកែលម្អប្រសិទ្ធភាពថាមពល និងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសជិតខាង ដើម្បីនាំចូលថាមពល៕
ប្រភពពី៖ ផែនការមេអភិវឌ្ឍវិស័យអគ្គិសនីឆ្នាំ២០២២-២០៤០
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី