SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម កំពុងពិភាក្សាលើនិតីវិធី និងដំណើរការនៃការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា


ក្រសួងពាណិជ្ជកម្ម កំពុងពិភាក្សាលើនិតីវិធី និងដំណើរការនៃការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា
ពាណិជ្ជកម្ម

2025-06-16

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យពិភាក្សាលើនិតីវិធី និងដំណើរការនៃការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា ជាពិសេសការរៀបចំផែនការសកម្មភាពនិងក្របខណ្ឌពេលវេលា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច និងតំណាងគម្រោង EU-German GATE និង EU-German CAPSAF ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានាក្នុងការជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជាផងដែរ។

ការរៀបចំគោលនយោបាយម្រេចកម្ពុជានេះ មានគោលបំណងក្នុងការពង្រឹងនិងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យម្រេច និងជាពិសេសគឺសំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែង និងទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី