SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ដើម្បីជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខ័ណ្ឌគោលនយោបាយ


ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ដើម្បីជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខ័ណ្ឌគោលនយោបាយ
ពាណិជ្ជកម្ម

2025-08-08

ទូច សូរិយា

ពាណិជ្ជកម្ម

2025-08-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (Cambodia 2nd Digital Trade Forum and Online Expo)» នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅ Koh Pich City Hall រាជធានីភ្នំពេញ ដើម្បីជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខ័ណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ការរៀបចំវេទិកានេះ ក៏ជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីសម្ភោធវេទិកាខាងលើជាផ្លូវការ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ផងដែរ។

ព្រឹត្តិការណ៍ខាងលើ នឹងមានការចូលរួមពីក្រុមហ៊ុនផ្តល់សេវាកម្ម និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និង ពាណិជ្ជកម្មឌីជីថលចូលរួមថ្លែងសុន្ទរកថាគន្លឹះនិងកិច្ចពិភាក្សា, វគ្គបណ្តុះបណ្តាលជំនាញពិសេស, កម្មវិធីជជែក ដេញដោលយុវជន និងការរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទ រួមមាន៖ ផលិតផល សក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ អាហារនិងភេសជ្ជៈ សេវាកម្មអ៊ីនធឺណិត ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ធនាគារ ភ្នាក់ងារដឹកជញ្ចូន និងសេវាកម្មក្លាដនិងបញ្ញាសិប្បនិម្មិតជាដើម។

ចំពោះ ពាណិជ្ជករ ផលិតករ វិនិយោគិន ម្ចាស់ក្រុមហ៊ុន និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ ផលិតផល និងសេវាកម្មក្នុងព្រឹត្តិការណ៍ខាងលើ អាចបំពេញបែបបទស្នើសុំចូលរួមនៅនាយកដ្ឋានកិច្ចការ ពិព័រណ៍ ឬតាមរយៈ QR Code ខាងក្រោម ឱ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្មលេខ ១២៦៦៩ ឬតាមរយៈអ៉ីម៉ែល៖ [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី