SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើអ្នកជាប់ពន្ធ មានកាតព្វកិច្វអ្វីខ្លះ?


តើអ្នកជាប់ពន្ធ មានកាតព្វកិច្វអ្វីខ្លះ?
ធនាគារ-ហិរញ្ញវត្ថុ

2025-06-15

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-06-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ ២០២៣ បានចែងពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ដូចជា ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ, ដាក់លិខិតប្រកាសសារពើពន្ធ និងផ្ដល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ, បង់ពន្ធតាមកាលបរិច្ឆេទកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ។

លើសពីនេះ អ្នកជាប់ពន្ឌ ត្រូវកាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ, ត្រូវបង្ហាញខ្លួន ចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទ ដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ ពិសេសត្រូវបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀត ដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ឬដែលរដ្ឋបាលសារពើពន្ធ បានជូនដំណឹងជាលាយលក្ខណ៍អក្សរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី