SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមសម្រួលការឆ្លងកាត់ព្រំដែនរបស់ពលរដ្ឋខ្មែរមកពីថៃ


សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមសម្រួលការឆ្លងកាត់ព្រំដែនរបស់ពលរដ្ឋខ្មែរមកពីថៃ
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់ពលរដ្ឋខ្មែរមកពីថៃនៅតំបន់ព្រំដែន ករណីមានការវិលត្រឡប់ទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ។

ក្រសួង-ស្ថាប័នពាក់ព័ន្ធ នោះរួមមាន៖ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រូវត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពលរដ្ឋពីព្រំដែន ត្រឡប់ទៅស្រុកកំណើត, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវត្រៀមជួយស្វែងរកការងារក្នុងប្រទេសដល់ពលរដ្ឋ ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមលក្ខណៈជួយអន្តរាគមន៍ ដល់ពលករខ្មែរ ដែលត្រូវត្រឡប់មកវិញដោយសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏អំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករ ដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយ ដែលអាចធ្វើទៅបាន។

សម្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរ ពេលប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរប្រឈមនឹងបញ្ហា។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី