2025-06-09
ឃី ភារៈ
2025-06-09
ឃី ភារៈ
ភ្នំពេញ៖ លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃប្រទេសចិន បង្ហាញមហិច្ឆិតាក្នុងការជួយទាក់ទាញវិនិយោគិនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យបានដល់ចំនួន ៣០០ក្រុមហ៊ុន និងអាចបង្កើតការងារបានចំនួន ៨ម៉ឺនកន្លែង ក្នុងនោះអភិបាលក្រុងអ៊ូស៊ី ស្នើដល់ភាគីកម្ពុជាជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យថាមពលព្រះអាទិត្យ និងបៃតង ដើម្បីជួយកាត់បន្ថយថ្លៃដឹកជញ្ជូន។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក Zhao Jianjun បានចុះហត្ថលេខាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកំពង់ផែជាំងអ៊ីន ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។ ជាមួយគ្នានេះ លោក Zhao Jianjun បញ្ជាក់ពីគោលបំណងរបស់ក្រុងអ៊ូស៊ី ក្នុងការជំរុញកិច្ចសហប្រតិបត្តការជាមួយកម្ពុជា ដោយផ្តោតលើការជំរុញអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) និងទាក់ទាញការវិនិយោគពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុ។
បន្ថែមលើកិច្ចសហប្រតិបត្តការខាងលើ លោកអភិបាលក្រុងអ៊ូស៊ី ក៏បានសម្តែងនូវចំណាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើវិស័យដូចជា ការអប់រំ សុខាភិបាលនិងទេសចរណ៍វប្បធម៌ផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជា និងចិន បានសម្តែងនូវការពេញចិត្ត គាំទ្រចំពោះការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន លើការជំរុញឱ្យប្រជាជននៅទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុទៅកម្សាន្ត នៅតំបន់ទេសចរណ៍រវាងខេត្តក្រុងទាំងពីរ ដែលនឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី