2025-06-08
គិត បុប្ផា
2025-06-08
គិត បុប្ផា
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បើកទទួលពាក្យចូលរួមប្រកួតផលិតវីដេអូ ក្រោមប្រធានបទ «ជំនាញខ្ពស់ ចំណូលខ្ពស់» របស់សាធារណជនទ ជាពិសេសយុវជន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ SDF កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ចំពោះបេក្ខជន ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតផលិតវីដេអូខ្លីនេះ អាចជ្រើសរើសប្រធានបទណាមួយ ដូចជា៖ ១. ឆ្លុះបញ្ចាំងពីសារសំខាន់ នៃការអភិវឌ្ឍជំនាញ សម្រាប់បុគ្គល ដើម្បីភាពរីកចម្រើនក្នុងអាជីពការងារ, ២. ឆ្លុះបញ្ចាំងពីសារសំខាន់នៃការវិនិយោគលើការអភិវឌ្ឍជំនាញ របស់ម្ចាស់អាជីវកម្ម សម្រាប់ ការប្រកួតប្រជែងក្នុងទីផ្សារ និងភាពរីកច្រើនក្នុងអាជីវកម្ម និង ៣. ឆ្លុះបញ្ចាំងពីសារសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស សម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។
សម្រាប់ព័ត៌មានផ្សេងៗអំពីលក្ខខណ្ឌនៃការប្រកួត សាធារណជន ដែលមានចំណាប់អារម្មណ៍អាចចូលមើលតាមរយៈតំណភ្ជាប់ https://f.mtr.cool/ecodbwafpu និងទស្សនាវីដេអូគំរូតាមhttps://shorturl.at/mIOXz។ សម្រាប់ព័ត៌មានលម្អិត សាធារណជន អាចទំនាក់ទំនងមកក្រុមការងាររបស់ SDF តាមរយៈលេខ ០៧៧ ៦៣៥ ២៩៤ ឬ ០២៣ ៩០១ ៥៨៣ ឬផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក SDF៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី