2025-05-30
ឃី ភារៈ
2025-05-30
ឃី ភារៈ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សមាគមកម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែក (Exclusive Special Economic Zone - ESEZ) របស់ជប៉ុន នៅកម្ពុជា ដើម្បីជួយជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)។ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត អំឡុងដំណើរបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ឯកឧត្តម TAKAHASHI Fumiaki លើកឡើងថា បច្ចុប្បន្ន ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន និងជាសញ្ញាមួយល្អក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ សមាគមកម្ពុជា-ជប៉ុន នឹងរៀបចំដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់ ជាពិសេស ការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស និងប្រទេសជប៉ុន។ សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឡើងថា ការកើនឡើងនៃសមាជិកសមាគមជាបន្តបន្ទាប់នេះ ជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន និងជាសញ្ញាមួយល្អក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី