SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ កម្ពុជា កំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន


រដ្ឋមន្ត្រីឧស្សាហកម្ម៖ កម្ពុជា កំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា កំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ដើម្បីជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន និងបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បានបន្តថា ដើម្បីរៀបចំវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងត្រូវការធនធានមនុស្ស ហើយការអប់រំគួរតែដើរតួនាទីស្នូល ដែលក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាគួររៀបចំកម្មវិធីសិក្សាឱ្យសមស្រប ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានៃការវិវត្តក្នុងឧស្សាហកម្ម។

កិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក៏បានធ្វើបច្ចុប្បន្នភាពលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជារបៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ លើគម្រោង GO-SPIN និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាវិស័យអប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ឌីជីថល និងវិស័យថាមពល។ កិច្ចប្រជុំ ក៏បានពិនិត្យសមិទ្ធផលសំខាន់ៗ រួមទាំងការរៀបចំនិងអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ដែលជាឯកសារយុទ្ធសាស្ត្រ សម្រាប់ដឹកនាំដំណើរឆ្ពោះទៅការកសាងប្រព័ន្ធនវានុវត្តន៍ជាតិដ៏រឹងមាំមួយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី