SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហេង សួរ៖ NPIC ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយ ដែលមានសក្តានុពល


ឯកឧត្តម ហេង សួរ៖ NPIC ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយ ដែលមានសក្តានុពល
A+ A-

ភ្នំពេញ៖ ក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយ ដែលមានសក្តានុពល និងសកម្មក្នុងការរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ។

ឯកឧត្តម ហេង សួរ បន្តថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយ ដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារ។ ឯកឧត្តម ហេង សួរ លើកឡើងថា កត្តាទាំងនេះ ផ្តល់ជូនសិស្សនិស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈ ដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។

ឯកឧត្តមរដ្ឋមន្ត្រីការងារ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មានសិស្សនិស្សិតចំនួនជាង ៧,៨ពាន់នាក់ ដែលកំពុងសិក្សាលើមុខជំនាញ២៤ ខណៈដែលសិស្សនិស្សិត បានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណជាង១,៣ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីការងារ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏កំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ១,៥លាននាក់ ដោយក្នុងនោះ NPIC ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅ និងពលរដ្ឋកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ ដែលបាននិងកំពុងផ្តល់ឱកាសឱ្យសិក្ខាកាម មានការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី