2025-05-11
ទូច សូរិយា
2025-05-11
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប នឹងបន្តជាដៃគូដែលអាចទុកចិត្តបាន និងធ្វើការរួមគ្នាដើម្បីភាពរុងរឿង និងសន្តិសុខរបស់ប្រជាជនកម្ពុជា-អឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងកម្មវិធីទិវាអឺរ៉ុប ឆ្នាំ២០២៥ ឯកឧត្តម Lgor DRIESMANS បានបញ្ជាក់ពីទំនាក់ទំនង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងសហភាពអឺរ៉ុប និងកម្ពុជា តាមរយៈកម្មវិធីថ្មីៗ ការផ្តល់នូវការអនុគ្រោះពន្ធ និងការទាក់ទាញវិនិយោគពីអឺរ៉ុប ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងអធិបតេយ្យភាពនៃគ្រប់ប្រទេសទាំងអស់។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា តួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងការជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា គឺគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី Erasmus Plus និងGlobal Gateway របស់សហភាពអឺរ៉ុប ដែលរួមចំណែកដល់ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលបច្ចេកទេស ពិសេសការគាំទ្រដល់ «Transforming Technical Education EU-Cambodia Partnership 2024-2027» ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងការអប់រំ និងការអប់រំ STEM។
ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្ឃឹមថា ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់កម្ពុជានាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី