2025-05-10
ទូច សូរិយា
2025-05-10
ទូច សូរិយា
ភ្នំពេញ៖ បន្ទប់ជួល និងផ្ទះជួល គឺមិនមែនជាកម្មវត្ថុនៃការប្រមូលអាករលើការស្នាក់នៅនោះទទេ។ អាករលើការស្នាក់នៅ គឺជាអាករមួយប្រភេទក្រោមច្បាប់ ស្តីពីសារពើពន្ធ ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់សេវាស្នាក់នៅក្នុងសណ្ឋាគារ ដែលមានលក្ខណៈ ជាបន្ទប់ គ្រែ ផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀតទៅតាមប្រភេទ និងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ។
បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ១១០ ចេញផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីកន្លែងផ្តល់សេវាស្នាក់នៅនេះ មានជាអាទិ៍ សណ្ឋាគារ សណ្ឋាគារជាម៉ិន សណ្ឋាគារស្វីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ឬផ្ទះភ្ញៀវ កន្លែងបោះជំរំទេសចរណ៍ ឬទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀតដែលមានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះអ្វីក៏ដោយ។
ជាមួយគ្នានេះ ពន្ធដារ បានឱ្យដឹងថា សម្បទានិងសេវាផ្សេងៗត្រង់ចំណុចនេះ គឺសំដៅដល់ការផ្គត់ផ្គង់សេវាណាមួយក្នុងចំណោមសេវាទាំងឡាយ មានជាអាទិ៍ អាហារ បោសសម្អាត ផ្លាស់ប្តូរសម្ភារប្រើប្រាស់ សេវាទឹកភ្លើង បោកគក់ កន្លែងហាត់ប្រាណ ហែលទឹក ម៉ាស្សា ស្ទីម និងសូណាជាដើម។ ការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវបានកំណត់ ចំពោះការផ្គត់ផ្គង់សេវាស្នាក់នៅដោយបុគ្គលជាប់អាករក្នុងកម្ពុជា ដោយប្រើប្រាស់ផ្ទាល់ខ្លួននូវសេវាស្នាក់នៅដោយបុគ្គលជាប់អាករ និងការផ្ដល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនូវសេវាស្នាក់នៅដោយបុគ្គលជាប់អាករ។
អាករលើការស្នាក់នៅមិនអនុវត្តចំបោះបន្ទប់ជួល ផ្ទះ ឬផ្ទះល្វែងជួល តាមរយៈកិច្ចសន្យាជួលរយៈពេលខ្លី ឬរយៈពេលវែង ដែលអាករលើការស្នាក់នៅ ជាប្រភេទពន្ធប្រចាំខែដែលបុគ្គលជាប់អាករមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់អាករនៅរៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ដែលសេវាស្នាក់នៅត្រូវបានផ្គត់ផ្គង់។ អាករនេះ ត្រូវបានកំណត់តាមអត្រា២% លើមូលដ្ឋានគិតជាអាករដែលជាថ្លៃស្នាក់នៅរួមបញ្ចូលទាំងបន្ទុកផ្សេងៗ ព្រមទាំងពន្ធអាករនានា លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅខ្លួនឯង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី