2025-05-06
ទូច សូរិយា
2025-05-06
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Montana Fly Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% បានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។ នេះជាការលើកឡើងរបស់លោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd.។
តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទូចសម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើពិភពលោក ដែលផលិតផលរបស់ខ្លួនត្រូវបានលក់ចែកចាយទៅកាន់ទ្វីបអាម៉េរិកខាងជើង និងសហភាពអឺរ៉ុប។ បច្ចុប្បន្ននេះ ក្រុមហ៊ុន នឹងផ្ដល់ការងារប្រមាណ ៦៥០កន្លែង និងបានប្តេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួននៅក្នុង ប្រទេសកម្ពុជាទៅមុខទៀត។
ជាមួយគ្នានេះ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលផ្ដល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួនលើការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹង កម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់ និងមានវ័យក្មេងបើកទូលាយទទួលយកការបណ្តុះបណ្តាល ថ្មីៗ អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី