SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC រំពឹងថា ការដាក់ប្រតិបត្តិការជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២៥ របស់ BYD នឹងធ្វើឱ្យកម្ពុជាកើនឡើងនូវការប្រើប្រាស់រថយន្តអគ្គិសនី


CDC រំពឹងថា ការដាក់ប្រតិបត្តិការជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២៥ របស់ BYD នឹងធ្វើឱ្យកម្ពុជាកើនឡើងនូវការប្រើប្រាស់រថយន្តអគ្គិសនី
ពាណិជ្ជកម្ម

2025-04-11

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រំពឹងថា បន្ទាប់ពីរោងចក្រតម្លើងរថយន្តបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន BYD Auto Industry Co., Ltd. នឹងធ្វើឱ្យអត្រានៃការប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជា មានការកើនឡើង។

ក្នុងជំនួប នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក Xiao Haiping នាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD បានអរគុណចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអរគុណចំពោះក្រុមហ៊ុន ដែលបានជ្រើសរើសកម្ពុជា ជាមូលដ្ឋានដំឡើងរថយន្ត BYD មួយបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី