SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យប្រជានេសាទនិងសហគ្រាស គិតគូរពីធនធានជលផល ដើម្បីបំពេញតម្រូវការក្នុងស្រុកនិងនាំចេញ


រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យប្រជានេសាទនិងសហគ្រាស គិតគូរពីធនធានជលផល ដើម្បីបំពេញតម្រូវការក្នុងស្រុកនិងនាំចេញ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-07

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-07

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យប្រជានេសាទនិងសហគ្រាស គិតគូរអំពីការប្រើប្រាស់ធនធានជលផល តាមរយៈការកែច្នៃសម្រាប់បម្រើដល់តម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផល សហគ្រាស ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ ដែលមានគុណភាពល្អ មានអនាម័យខ្ពស់ និងបង្កើនសមត្ថភាពទៅតាមតម្រូវការទីផ្សារ ជាពិសេសទីផ្សារអឺរ៉ុប ដែលជាទីផ្សារមួយដ៏ល្អសម្រាប់ការនាំចេញ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានអំពាវនាវដល់បណ្តាធនាគារផ្សេងៗឱ្យគិតគូរ ចូលរួមផ្តល់ជាទុនកម្ចីសម្រាប់សហគ្រាសក្នុងអនុវិស័យជលផល ដែលមានការធានាត្រឹមត្រូវ និងផ្តល់ផលចំណេញទាំងអស់គ្នា។ ឯកឧត្តម ឌិត ទីណា ក៏បានអរគុណដល់សហភាពអឺរ៉ុប អង្គការ UNIDO សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ និងវិស័យឯកជន ដែលបានជួយគាំទ្រនូវតម្រូវការបច្ចេកទេស ទុនហិរញ្ញប្បទាន និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី