2023-10-31
SME News
2023-10-31
SME News
ភ្នំពេញ៖ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង ប្រកាសផ្តល់ថវិកា ៤លានរៀល ដល់អ្នកដែល បានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលវាយសម្លាប់សត្វឈ្លូសមួយក្បាល នៅកោះស្តេច កាលពីថ្ងៃ៣០ តុលាម្សិលមិញ។ លោកជំទាវអភិបាលខេត្តបញ្ជាក់ថា នឹងរក្សាការសម្ងាត់ដល់អ្នកដែលបានការផ្តល់ព័ត៌មាននេះ។
ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣១ ខែតុលានេះ ថា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដោយបានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។
ពាក់ព័ន្ធករណីនេះ អភិបាលខេត្តកោះកុង ស្នើឱ្យសាធារណជន ជាពិសេស អ្នកដែលបាននៅក្នុងហេតុការណ៍នោះ ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី