2026-04-29
ទូច សូរិយា
2026-04-29
ទូច សូរិយា
ភ្នំពេញ៖ លោក Yasuto Watanabe ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានលើកឡើងថា ឥទ្ធិពលនៃកត្តាប្រឈមថ្មីៗនៅលើសកលលោក ដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែកម្ពុជា ក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។
ក្នុងជំនួបជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក Yasuto Watanabe បានលើកឡើងថា ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួន ដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ ក្នុងនោះ ការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន គឺមានសារសំខាន់ផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានអរគុណចំពោះការចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងបានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យថាមពល ដោយផ្តោតលើប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងថាមពលស្អាត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈ។ បន្ថែមពីនេះ លោកជំទាវ ជា សិរី ក៏បានលើកឡើងពីអទិភាពនៃការពង្រីកឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី