SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម បានប្រទះឃើញកូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន ១ក្បាល នៅអន្លង់ផ្សោតកាំពី 


ក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម បានប្រទះឃើញកូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន ១ក្បាល នៅអន្លង់ផ្សោតកាំពី 
សង្គមជាតិ-សេដ្ឋកិច្ច

2026-04-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-04-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រទះឃើញកូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន ១ក្បាល នៅម៉ោង ១៥:២០នាទីរសៀល ក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ កូនផ្សោតថ្មីនេះ គឺមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។

កូនផ្សោតកើតថ្មីនេះ គឺជាកូនផ្សោតទី៦ ដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨ក្បាល។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានអរគុណចំពោះឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះ ដែលកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់។ 

ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋ ឱ្យបន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិត តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព ដោយការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ។ ប្រសិនបើប្រជាពលរដ្ឋ បានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត ត្រូវរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរសព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី