SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម៖ កម្មសិទ្ធិបញ្ញា ជាគ្រឹះដ៏សំខាន់ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត និងជំរុញការវិនិយោគ 


រដ្ឋមន្ត្រីឧស្សាហកម្ម៖ កម្មសិទ្ធិបញ្ញា ជាគ្រឹះដ៏សំខាន់ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត និងជំរុញការវិនិយោគ 
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់ ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត ជំរុញការវិនិយោគ និងធានាថា កីឡានឹងបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក។

ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា កម្មសិទ្ធិបញ្ញា មានតួនាទីសំខាន់ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃវិស័យកីឡាសម័យទំនើប រាប់ចាប់តាំងពីសិទ្ធិផ្សាយបន្តផ្ទាល់ ការផលិតមាតិកាឌីជីថល រហូតដល់ការការពារពាណិជ្ជសញ្ញា (ម៉ាក) គំនូរឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាដើម ដែលការពង្រឹងប្រព័ន្ធទាំងនេះ មានសារសំខាន់ក្នុងការលើកកម្ពស់ឱ្យសហគ្រាស និងនវានុវត្តន៍ករ អាចប្រកួតប្រជែងបាន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារសកល។

លើសពីការផ្តល់អត្ថប្រយោជន៍ខាងលើ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានបង្ហាញថា បច្ចេកវិទ្យាឌីជីថល ក៏បានបង្កើនហានិភ័យនៃការលួចចម្លង ការលក់ផលិតផលក្លែងក្លាយ និងការប្រើប្រាស់សិទ្ធិដោយគ្មានការអនុញ្ញាត ដែលតម្រូវឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ ជាមួយគ្នានេះ កម្ពុជា ក៏កំពុងពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីគាំទ្រការច្នៃប្រឌិត និងអភិវឌ្ឍសេដ្ឋកិច្ច តាម​រយៈការធ្វើឌីជីថលូបនីយកម្មសេវាកម្មសិទ្ធិបញ្ញា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាជន្ទល់ ដើម្បីទ្រទ្រង់កំណើនជំរុញដោយនវានុវត្តន៍៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី