2026-04-28
SME News
2026-04-28
SME News
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមថែរក្សាឱ្យបានគង់វង្ស គាំទ្រការពារជីវសមុទ្ររបស់យើងទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវ និងអាជ្ញាធរមូលដ្ឋាននៃឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញភ្ញៀវទេសចរមួយចំនួនបានដកហូតនូវផ្កាថ្ម ពីប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង យកឡើងមកលើគោក ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
សូមជម្រាបថា ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារជីវៈចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ពិសេសអេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ដ៕ ខ្លឹមសារទទួលបានពីក្រសួងកសិកម្ម
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី