2026-04-25
ទូច សូរិយា
2026-04-25
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធីចែករំលែកទីតាំងផ្ទាល់ខ្លួន (Real-Time Location) ដែលមានមុខងារតាមដានទីតាំងណាត់ជួប ឬសុវត្ថិភាពសមាជិកគ្រួសារ មិត្តភក្តិ កំពុងមានប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសស្រទាប់យុវវ័យ។ កម្មវិធីនេះ បានផ្តល់ភាពងាយស្រួលក្នុងការតាមដានទីតាំង ប៉ុន្តែការប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្នអាចនាំមកនូវហានិភ័យធ្ងន់ធ្ងរមួយចំនួនដូចជា៖
ទី១. ហានិភ័យបាត់បង់ឯកជនភាព ការបើក Real-time location អាចឱ្យអ្នកដទៃ ដឹងគ្រប់សកម្មភាពរបស់អ្នកថាអ្នកនៅទីកន្លែងណា និងធ្វើដំណើរទៅទីណា ប្រសិនបើព័ត៌មាននេះ ធ្លាក់ទៅក្នុងដៃជនខិលខូច ពួកគេអាចប្រើប្រាស់វាដើម្បីតាមដានប្រព្រឹត្តអំពើទុច្ចរិតលើអ្នក។ ទី២. ហានិភ័យចោរកម្ម មានន័យថា ការបង្ហាញទីតាំងអ្នកកំពុងនៅឆ្ងាយពីផ្ទះ អាចក្លាយជាឱកាស សម្រាប់ជនខិលខូចគាស់ផ្ទះ លួចយកនូវសម្ភារមានតម្លៃ និងទី៣. ហានិភ័យលេចធ្លាយទិន្នន័យ កម្មវិធីមួយចំនួនអាចប្រមូលទិន្នន័យរបស់អ្នកតាមរយៈការបញ្ចូលអត្តសញ្ញាណដូចជា ឈ្មោះអាសយដ្ឋាន លេខទូរស័ព្ទដៃជាដេីម ដើម្បីយកលក់បន្ត ឬអាចរងការវាយប្រហារពី Hacker ដែលធ្វើឱ្យព័ត៌មានសម្ងាត់របស់អ្នកត្រូវបានលាតត្រដាង។
ដើម្បីកាត់បន្ថយហានិភ័យខាងលើ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំដល់អ្នកប្រើប្រាស់ដាច់ខាតកុំចែករំលែកទីតាំងតាមរយៈ QR Code ឬ ID គណនីរបស់ខ្លួនទៅកាន់ជនមិនស្គាល់ ឬលើបណ្តាញសង្គម ដោយគប្បីប្រើប្រាស់តែជាមួយក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី