SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា មានមហិច្ឆតាឈានចេញពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតផលកែច្នៃដែលមានតម្លៃខ្ពស់


កម្ពុជា មានមហិច្ឆតាឈានចេញពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតផលកែច្នៃដែលមានតម្លៃខ្ពស់
ពាណិជ្ជកម្ម

2026-04-23

ទូច សូរិយា

ពាណិជ្ជកម្ម

2026-04-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា មានមហិច្ឆតាចង់កែប្រែឈានចេញពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតផលកែច្នៃដែលមានតម្លៃខ្ពស់ តាមរយៈការទាក់ទាញការវិនិយោគបន្ថែមលើការកែច្នៃកសិផល ការផលិតដែលមានភាពធន់នឹងអាកាសធាតុ និងខ្សែច្រវាក់តម្លៃដែលផ្អែកលើស្តង់ដា។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ក្នុងមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេដារូសាឡឹម។

ក្នុងកម្មវិធីនេះ លោកជំទាវ យ៉ើ អាស៊ីគីន បានធ្វើបទបង្ហាញស្តីពីតម្រូវការវិនិយោគ និងឱកាសវិនិយោគលើវិស័យស្រូវអង្ករកម្ពុជា ក្នុងវេទិកាម្ហូបអាហារអាស៊ី-ប៉ាស៊ីហ្វិក (APFF) ជំរុញការវិនិយោគ សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធកសិ-ចំណីអាហារ ដោយបង្ហាញពីវឌ្ឍនភាពទំហំផលិតកម្ម ការវិនិយោគ ការជំរុញលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការនាំចេញស្រូវ-អង្ករកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញ និងបង្កើនការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត Qu Dongyu អគ្គនាយកនៃអង្គការ FAO បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ ដោយផ្តោតលើការអភិវឌ្ឍវិស័យកសិកម្មវឌ្ឍនភាពនៃប្រព័ន្ធស្បៀង កសិកម្ម និងការកៀរគរវិនិយោគ ដើម្បីគាំទ្រដល់សន្តិសុខស្បៀង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំ «វេទិកា និងការតាំងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» ព្រមទាំងការជំរុញគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានចម្រុះ ក្នុងគោលដៅពង្រឹងវិស័យជល ផលទឹកសាប វារីវប្បកម្ម និងការលើកកម្ពស់ជីវភាពសហគមន៍ជនបទ ប្រកបដោយនិរន្តរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី