SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីទេសចរណ៍ ឱ្យមន្ទីរទេសចរណ៍រាជធានីខេត្ត ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តាមបណ្តាញសង្គម


រដ្ឋមន្ត្រីទេសចរណ៍ ឱ្យមន្ទីរទេសចរណ៍រាជធានីខេត្ត ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តាមបណ្តាញសង្គម
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗឱ្យកាន់តែសកម្មបន្ថែម ពិសេសការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ប្លែក និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទស្សនាខេត្តនីមួយៗ កាន់តែច្រើនកុះករ។

ក្នុងកិច្ចប្រជុំជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ Zoom Meeting ដើម្បីតាមដាន វាយតម្លៃលទ្ធផលការងារ និងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ឯកឧត្តម ហួត ហាក់ ឱ្យមន្ទីរទេសចរណ៍ទាំងអស់ អភិវឌ្ឍន៍គោលដៅទេសចរណ៍នៅតាមមូលដ្ឋាន តាមរយៈការកែលម្អតំបន់ទេសចរណ៍ បរិស្ថាន សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ពោលគឺអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងអត្តសញ្ញាណទេសចរណ៍នៅតាមមូលដ្ឋានរៀងខ្លួនៗ។

លើសពីនេះ មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ត្រូវពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងចីរភាព តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ជំនាញភាសា ការអភិវឌ្ឍជំនាញឌីជីថល ការផ្លាស់ប្តូរបទពិសោធ និងការវាយតម្លៃ និងលើកទឹកចិត្ត ពោលគឺវាយតម្លៃសមត្ថភាព លទ្ធផលការងារ លើកទឹកចិត្ត និងផ្តល់រង្វាន់ចំពោះមន្ត្រីមានសមត្ថភាពល្អ និងសកម្ម។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ក៏បានមានប្រសាសន៍ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងនឹងដាក់ចេញចលនាប្រឡងប្រណាំង រវាងមន្ទីរ រវាងអគ្គនាយកដ្ឋាន និងរវាងនាយកដ្ឋានក្រោមឱវាទរបស់ក្រសួងទេសចរណ៍ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី