2026-01-10
គិត បុប្ផា
2026-01-10
គិត បុប្ផា
ភ្នំពេញ៖ គណៈប្រតិភូក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy ធ្វើដំណើរឆ្លងកាត់៤ប្រទេស មានម៉ាឡេស៊ី ថៃ ឡាវ និងកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ពាំនាំនូវសារជាសកលពីសន្តិភាព កិច្ចសហប្រតិបត្តិការរួមគ្នា ការផ្លាស់ប្តូរប្រជាជន ព្រមទាំងផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍ សម្រាប់តំបន់អាស៊ាន ឱ្យក្លាយជាតំបន់ដែលមានសន្តិភាពបំផុតមួយលើពិភពលោក។
បើតាមការលើកឡើងរបស់ គណៈប្រតិភូក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy ដឹកនាំដោយ DATUK RAHIM BIN HJ HASHIM និង DATUK DR YAAKOP BIN SAPARI លើកឡើងថា វាជាការធ្វើដំណើរទេសចរណ៍ឆ្ងាយមួយពីម៉ាឡេស៊ីមកកម្ពុជា ប៉ុន្តែបានប្រព្រឹត្តទៅដោយរលូន និងសុខសុវត្ថិភាព។ ក្បួននេះ មានរថយន្តចូលរួមពីប្រទេសនីមួយៗ ១២គ្រឿង សរុបអ្នកចូលរួមជាង ២០០រូប ដែលសហការរៀបចំដោយ National Cooperative Movement of Malaysia Bhd (Angkasa), the Asean-Japan Friendship Association for the 21st Century, Malaysia, and Koperasi Perumahan Awam Malaysia (Kopama) Bhd។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អរគុណចំពោះគណៈប្រតិភូ ដែលបានជ្រើសរើសធ្វើដំណើរមកទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីសភាពការណ៍ពិត កត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ល្អប្រសើរ សុវត្ថិភាពផ្តល់ជូនដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលវិលទៅរកប្រក្រតីភាពដូចមុន ជាពិសេសគឹបដិសណ្ឋារកិច្ចដ៏កក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងជម្រើសកន្លែងស្នាក់នៅដ៏សំបូរបែប និងម្ហូបអាហារមានឱជារសឆ្ងាញ់ពិសាជាមួយនឹងជម្រើសហាឡាល (Halal) ផងដែរ។
ឯកឧត្តម ហួត ហាក់ បានជូនពរគណៈប្រតិភូក្បូនរថយន្តអាស៊ាន ធ្វើដំណើរនិវត្តប្រកបដោយសុខសុវត្ថិភាព និងពាំនាំអនុស្សាវីរិយ៍ល្អៗ សក្តានុពលទេសចរណ៍ និងវិនិយោគ ព្រមទាំងសភាពការណ៍ល្អប្រសើរផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ី និងភ្ញៀវទេសចរអន្តរជាតិបន្តធ្វើដំណើរទេសចរណ៍នៅកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ នេះ។ គួរបញ្ជាក់ថា កម្មវិធីនេះ ក៏ត្រូវបានរៀបចំឱ្យស្របជាមួយយុទ្ធនាការ Visit Malaysia Year 2026 ដែលត្រូវបានប្រកាសបើកជាផ្លូវការដោយឯកឧត្តម Datuk Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី