2026-01-06
ឃី ភារៈ
2026-01-06
ឃី ភារៈ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥%។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការទទួលបានការចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ គឺជាការបង្កើតកំណត់ត្រាថ្មីមួយទៀតរបស់កម្ពុជា ដែលនៅឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) បានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ ដែលកាលណោះទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថាក្នុងចំណោមគម្រោងវិនិយោគ ៦៣០ មានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។
បន្ថែមពីលើគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីនៅ គ.វ.ក. នៃ ក.អ.ក. នៅក្នុងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបញ្ជាក់ផងដែរថា អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ២២៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៦៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ១០៦ពាន់កន្លែង។
គម្រោងវិនិយោគទាំង ២២៨ នេះសុទ្ធសឹងតែជាការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងមានប្រភព ទុនវិនិយោគមកពីប្រទេសចិនប្រមាណ ៧២៨លានដុល្លារអាម៉េរិក, ក្នុងស្រុកប្រមាណ ២២,៦លានដុល្លារ អាម៉េរិក, អូស្ត្រាលីប្រមាណ ៥លានដុល្លារអាម៉េរិក, សិង្ហបុរីប្រមាណ ៣,៤លានដុល្លារអាម៉េរិក, សហរដ្ឋ អាម៉េរិកប្រមាណ ១,៥លានដុល្លារអាម៉េរិក, ម៉ាឡេស៊ីប្រមាណ ១លានដុល្លារ អាម៉េរិក និងជប៉ុនប្រមាណ ៦១ម៉ឺនដុល្លារអាម៉េរិក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី