SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិទ្យាស្ថានស្តង់ដារកម្ពុជា បិទបញ្ចប់គម្រោងមេគង្គ-ឡានឆាង ដោយពង្រឹងសមត្ថភាពអ្នកជំនាញប្រព័ន្ធគ្រប់គ្រងគុណភាព នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា


វិទ្យាស្ថានស្តង់ដារកម្ពុជា បិទបញ្ចប់គម្រោងមេគង្គ-ឡានឆាង ដោយពង្រឹងសមត្ថភាពអ្នកជំនាញប្រព័ន្ធគ្រប់គ្រងគុណភាព នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា
A+ A-

ភ្នំពេញ៖ គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយបានពង្រឹងសមត្ថភាពតំបន់ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ក្នុងពិធីបិទគម្រោង ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន សមាគមធុរកិច្ច រោងចក្រ-សហគ្រាស ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដែលចូលរួមអនុវត្តស្តង់ដារ ISO 9001: 2015 សរុបប្រមាណ១៥០នាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា៖ «ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ហើយស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្មផលិត អាជីវកម្មនាំចេញ រួមទាំងអ្នកចែកចាយទំនិញឬផលិតផលនៅលើទីផ្សារ សម្រាប់ធ្វើការប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ»។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ស្តង់ដារ ISO 9001:2015 ផ្តោតទៅលើទំនួលខុសត្រូវ និងគណនេយ្យភាពស្ថាប័នទាំងមូល ចាប់ពីប្រធានអង្គភាពរហូតដល់បុគ្គលិក តាមច្រវាក់ផលិតកម្ម និងដំណើរការនីមួយៗ ដើម្បីធានាបាននូវផលិតផលសម្រេចដែលអនុលោមទៅតាមស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវទីផ្សារពាក់ព័ន្ធ។ គម្រោងនេះបានបណ្តុះបណ្តាលអ្នកជំនាញ ដែលត្រូវបានវាយតម្លៃជាអន្តរជាតិពីស្ថាប័នវិជ្ជាជីវៈផ្នែកគុណភាព Chartered Quality Institute ដោយជោគជ័យ ក្នុងនោះមានគ្រូបង្គោលចំនួន១៥នាក់ ដែល១០នាក់មកពីប្រទេសកម្ពុជា ២នាក់មកពីប្រទេសឡាវ និង៣នាក់មកពីមីយ៉ាន់ម៉ា ព្រមទាំងអ្នកដឹកនាំសវនករចំនួន១០នាក់ ដែលមាន៧នាក់ ជាជនជាតិខ្មែរ។

ឯកឧត្តមបានបន្ថែមថា តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ដែលទទួលស្គាល់ជាអន្តរជាតិនេះ យើងកំពុងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្ររោងចក្រ-សហគ្រាស និងសិប្បកម្មនានា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព ដែលបំពេញតាមតម្រូវការទីផ្សារអន្តរជាតិ។ គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងគោលបំណងរួមចំណែកដល់ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពកាន់តែរឹងមាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស មេគង្គ-ឡានឆាង ទាំងបី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី