SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

SDF ជំរុញ និងលើកទឹកចិត្ដវិស័យឯកជនចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្សរបស់កម្ពុជាដើម្បីបង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់ជាងមុន


SDF ជំរុញ និងលើកទឹកចិត្ដវិស័យឯកជនចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្សរបស់កម្ពុជាដើម្បីបង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់ជាងមុន
A+ A-

ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ២០២៥ ក្នុងកិច្ចពិភាក្សាសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ “ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់” ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាបរធនបាល នៃ SDF បានជំរុញឱ្យវិស័យឯកជនបន្តពង្រឹង និងលើកទឹកចិត្ដចូលរួមការអភិវឌ្ឍជំនាញដល់មូលធនមនុស្ស តាមរយៈការគាំទ្ររបស់ SDF រួមមាន ការគាំទ្របច្ចេកទេសក្នុងការរៀបចំសំណើគម្រោងបណ្តុះបណ្តាល និងការគាំទ្រថវិកាបដិភាគ សម្រាប់ការអភិវឌ្ឍជំនាញ ដើម្បីចូលរួមកាត់បន្ថយគម្លាតជំនាញរវាងតម្រូវការទីផ្សារការងារ និងសមត្ថភាពកម្លាំងពលកម្មបច្ចុប្បន្ន ជាពិសេសបន្ដលើកកម្ពស់គុណភាពការងារ ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងរួមចំណែកជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំង បង្កើត និងបង្កើនការងារប្រកបដោយជំនាញ និងទទួលបានប្រាក់ខែខ្ពស់ជាងមុន។

ថ្លែងនៅក្នុងសន្និសីទដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា SDF បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន, គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញ និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីអភិវឌ្ឍរួមគ្នា និងវិនិយោគរួមគ្នាលើកម្មវិធីបណ្ដុះបណ្ដាលជំនាញមុនបម្រើការងារ (pre-employment), បង្កើនជំនាញ (upskilling) និងផ្លាស់ប្ដូរជំនាញ (reskilling) ដែលត្រូវនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទាំងគុណភាព និងបរិមាណ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ SDF បានផ្ដល់ថវិកាបដិភាគដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្ដុះបណ្ដាល និងសមាគមធុរកិច្ច ដើម្បីអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញដែលមានថ្លៃបណ្ដុះបណ្ដាលសរុបប្រមាណ ៣៩.៩០ លានដុល្លារ ក្នុងនោះថវិកាបដិភាគ SDF ចំនួន ២០.៤១ លានដុល្លារ ឬ ៥១% ស្ថិតក្នុងវិស័យអាទិភាព ដែលមានតម្រូវការខ្ពស់ពីវិស័យឯកជន និងបានបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបចំនួន ៥០ ០០៨ នាក់ (ស្ត្រី = ៣៩%)៕





នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី