2025-12-11
ទូច សូរិយា
2025-12-11
ទូច សូរិយា
ភ្នំពេញ៖ គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតងនៅកម្ពុជា ត្រូវបានបញ្ចប់ជាផ្លូវការ ដែលបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀត នាំយករបៀបវារៈបៃតងឱ្យឈានទៅមួយកម្រិតថ្មីទៀត ដោយពង្រីកផលជះរបស់គម្រោងពីកម្រិតរោងចក្រ ទៅកម្រិតសួនឧស្សាហកម្មទាំងមូល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គម្រោងរយៈពេលមួយឆ្នាំ ដែលអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រពីលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃរដ្ឋាភិបាលស្វីស គឺផ្តោតលើការលើកកម្ពស់ការយល់ដឹង ការវិភាគគម្លាតគោលនយោបាយ ការធ្វើផែនទីនៃភាគីពាក់ព័ន្ធ ការវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដែលបានជ្រើសរើស ធៀបនឹងបទដ្ឋានអន្តរជាតិ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី បានអំពាវនាវឱ្យបន្តភាពជាដៃគូ ដើម្បីអនុវត្តដំណាក់កាលអនាគតនៃគម្រោងនេះ ដោយសង្កត់ធ្ងន់លើសារសំខាន់នៃការសម្របសម្រួល។ សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងគាំទ្របឋមនេះ បានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពិនិត្យលទ្ធផលគម្រោង និងស្វែងរកវិធីសាស្ត្រអនុវត្តឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី