2025-12-03
ទូច សូរិយា
2025-12-03
ទូច សូរិយា
ភ្នំពេញ៖ ប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានប្រកាសដាក់ឱ្យដំណើរការច្រករបៀងនវានុវត្តន៍ឡានឆាង-មេគង្គ ដោយប្រែក្លាយគំនិតផ្តួចផ្តើម ទៅជាការអនុវត្តជាក់ស្តែង ដើម្បីជំរុញកិច្ចសហការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍។ ការដំណើរការច្រករបៀងនវានុវត្តន៍ ដែលធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីលើកទី២ នៅទីក្រុងភ្នំពេញនេះ ក្រុមឧត្តមមន្ត្រីនៃប្រទេសសមាជិក បានពិភាក្សាអំពីយុទ្ធសាស្ត្រពន្លឿនកិច្ចប្រឹងប្រែងរួមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាជាសកល និងជំរុញការអភិវឌ្ឍទៅវិញទៅមកក្នុងតំបន់។
ក្នុងជំនួបកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្រករបៀងនេះ ជាជំហានទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់នវានុវត្តន៍សម្រាប់កំណើនប្រកបដោយចីរភាព និងជំរុញឱ្យប្រទេសជាសមាជិក តម្រង់ទិសគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន បង្កើនការសម្របសម្រួល និងគាំទ្រគម្រោងស្រាវជ្រាវរួមគ្នា និងការផ្ទេរបច្ចេកវិទ្យា។
លោក Dai Gang នាយកប្រតិបត្តិនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសចិន បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឱ្យច្រករបៀងនេះក្លាយជាគម្រោងឈានមុខមួយ និងបានលើកឡើងពីអាទិភាពនានា នៅក្នុងផែនការរយៈពេល៥ឆ្នាំ លើទី១៥ របស់ចិននាពេលខាងមុខ រួមទាំងការបង្កើនភាពជាម្ចាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការវិនិយោគដ៏សន្ធឹកសន្ទាប់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងទំហំទឹកប្រាក់ជាង ៤៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។
ចំពោះ វិស័យអាទិភាពៗដែលបានពិភាក្សាក្នុងកិច្ចប្រជុំខាងលើ រួមមាន ការកាត់បន្ថយភាពក្រីក្រដោយប្រើបច្ចេកវិទ្យា ការស្រាវជ្រាវរួមគ្នាលើ បញ្ញាសិប្បនិម្មិត និងកិច្ចសហការលើវិស័យឱសថបុរាណចិន ដោយចិនសន្យាផ្តល់ការគាំទ្របន្ថែមទៀត។ កិច្ចប្រជុំក៏បានស្នើបង្កើតកម្មវិធីសហប្រតិបត្តិការពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបានពិភាក្សាអំពីការបង្កើតលេខាធិការដ្ឋានច្រករបៀងនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី