2025-12-01
គិត បុប្ផា
2025-12-01
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហការលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យធនាគារ ពង្រឹងកិច្ចការពារអតិថិជន និងទំនុកចិត្តសាធារណជនលើប្រព័ន្ធធនាគារ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
កិច្ចសហការរវាងភាគីទាំងពីរនេះ នឹងផ្តោតសំខាន់លើការអនុវត្តហ៊ីប៉ូតែក និងសន្តតិកម្ម ព្រមទាំងការអនុវត្តពាក់ព័ន្ធនឹងមូលប្បទានបត្រ និងការសិក្សាលទ្ធភាពជួយសម្របសម្រួលដល់ការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័ស។ គណៈមេធាវីកម្ពុជា បានបញ្ជាក់ជំហរ គាំទ្រការប្រើប្រាស់ប្រាក់រៀល ដើម្បីឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិផងដែរ។
គួរបញ្ជាក់ថា ចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី