2025-11-28
ទូច សូរិយា
2025-11-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំផែនការគ្រប់គ្រងច្បាស់លាស់ គាំទ្រផលិតកម្មបន្លែក្នុងស្រុកឱ្យបានពេញមួយឆ្នាំ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធានាឱ្យបន្លៃមានគុណភាព និងសុវត្ថិភាព កាត់បន្ថយការពឹងផ្អែកលើបន្លែនាំចូល តាមរយៈការលើកកម្ពស់ផលិតកម្មក្នុងស្រុក។
ក្នុងកិច្ចប្រជុំពិភាក្សាអំពីប្រភេទនិងបរិមាណតម្រូវការបន្លែ និងលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុក ទល់នឹងបរិមាណបន្លែនាំចូល ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចជា៖ ពង្រឹងការស្តារ និងអភិវឌ្ឍន៍ស្ថានីយ៍ស្រាវជ្រាវពូជបន្លែ, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ, ជំរុញការបង្កើតសហគមន៍កសិកម្មទំនើប និងសហវិនិយោគ។ ជាមួយគ្នានេះ ត្រូវកំណត់តំបន់ដាំដុះបន្លែសមស្របតាមតំបន់ក្សេត្របរិស្ថាន ផលិតបន្លែតាមស្តង់ដារសុវត្ថិភាព (CAM-GAP, PGS) និងចងកិច្ចសន្យាផ្គត់ផ្គង់ និងផ្តល់ព័ត៌មានទីផ្សារទៀងទាត់។
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ លើផ្នែកដំណាំសាកវប្បកម្ម គឺមានសារសំខាន់ ដើម្បីឱ្យមន្រ្តីកសិកម្មឃុំក្លាយជាសេនាធិការដ៏សំខាន់នៅមូលដ្ឋានជួយពលរដ្ឋលើការងារនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី