SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារពិភពលោក ស្នើឱ្យធនាគារជាតិ ចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ទៅកាន់ប្រទេសផ្សេងៗ


ធនាគារពិភពលោក ស្នើឱ្យធនាគារជាតិ ចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ទៅកាន់ប្រទេសផ្សេងៗ
ធនាគារ-ហិរញ្ញវត្ថុ

2025-11-26

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-11-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ យលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា លើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជា បន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗ។

ក្នុងកិច្ចពិភាក្សាជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រី Tania បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលធនាគារជាតិសម្រេចបាន ដូចជាការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពថ្លៃ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវទេសាភិបាល ជា សិរី និងលោកស្រី Tania បានផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយសារកត្តាខាងក្រៅមួយចំនួន។ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការរីកចម្រើននៃបច្ចេកវិទ្យា និងហានិភ័យពាក់ព័ន្ធ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI បញ្ហាសាយប័រ និងអនឡាញស្កេម ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលកម្ពុជា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការត្រួតពិនិត្យប្រព័ន្ធធនាគារ ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក នាពេលកន្លងមក។ បន្ថែមលើនេះ លោកជំទាវ ក៏បានបញ្ជាក់ថា ធនាគារជាតិ តែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលនានាមកកាន់កម្ពុជា ក្នុងគោលបំណងស្វែងយល់ពីដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។

គួរជម្រាបថា ធនាគារពិភពលោក បាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជា ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិ ប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ និងបច្ចេកវិទ្យាជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី