SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ ARDB និងធនាគារ ADBC នឹងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានរួមគ្នា និងការតភ្ជាប់សេវាទូទាត់អន្តរធនាគារ


ធនាគារ ARDB និងធនាគារ ADBC នឹងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានរួមគ្នា និងការតភ្ជាប់សេវាទូទាត់អន្តរធនាគារ
ធនាគារ-ហិរញ្ញវត្ថុ

2025-11-26

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-11-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (Agricultural Development Bank of China - ADBC) នឹងពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា និងការតភ្ជាប់សេវាទូទាត់អន្តរធនាគារ ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក LIU Junbiao បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។

គួរបញ្ជាក់ថា ជំនួបពិភាក្សាការងារខាងលើ ត្រូវបានធ្វើឡើងស្របពេលដែលធនាគារ ADBC មកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅធនាគារ ARDB រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធលើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី