2025-11-25
គិត បុប្ផា
2025-11-25
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងទឹកប្រាក់ប្រមាណ ៤លានដុល្លារ សម្រាប់ការកាត់បន្ថយការសាយភាយកាបូនខ្មៅ ចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។
ក្រៅពីគម្រោងកាត់បន្ថយការសាយភាយកាបូនខ្មៅនេះ កម្ពុជា ក៏ទទួលបានការគាំទ្រលើគម្រោងចំនួន ៥ផ្សេងទៀតផងដែរ រួមមាន៖ ១. កម្មវិធីចីរភាពបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងមច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ, ២. គម្រោងរៀបចំកោះស្រឡៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង ឱ្យក្លាយជាកោះអព្យាក្រិតកាបូន និងជាកោះដែលល្អជាងគេបំផុតនៅអាស៊ី និង៣. គម្រោងអភិរក្សពូជក្តាមតំបន់ឆ្នេរក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។
៤. គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មានការអភិវឌ្ឍជីវភាពឱ្យកាន់តែប្រសើរ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព និង៥. គម្រោងអភិវឌ្ឍន៏តំបន់ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រែក្លាយឱ្យសហគមន៍ជាសហគមន៍អព្យាក្រឹតកាបូន និងផ្តល់ប្រយោជន៏ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានទទួលប្រយោជន៍ពីគម្រោងសម្រាប់ការបង្កើនជីវភាពកាន់តែប្រសើរ។
លទ្ធផលខាងលើនេះ ត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងនៅព្រលានយន្តហោះអន្តរជាតិតេជោ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Belem ប្រទេសប្រេស៊ីល ប្រកបដោយលទ្ធផលជាផ្លែផ្កា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី