2025-11-24
ឃី ភារៈ
2025-11-24
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋាភិបាលតួកគីយ៉េ ផ្តល់ជំនួយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបង្គោលភ្លើងសូឡា គិតជាទឹកប្រាក់សរុបប្រមាណ ៤ម៉ឺនដុល្លារអាម៉េរិក ជូនដល់ប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។
ជំនួយនេះផ្តល់ជូនពលរដ្ឋទាំងប្រមាណ ៧០០ គ្រួសារ តាមរយៈលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ ដោយអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ទី នីតូរ្យ បានចូលរួមផងដែរ។
យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នាថ្ងៃទី២៤ ខែវិច្ឆិកា នេះពិធីប្រគល់-ទទួលអំណោយនេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយអាជ្ញាធរមូលដ្ឋាន ដោយមាន ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញចូលរួមទទួល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី