SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយទៅជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែប


កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយទៅជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែប
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែបពីគ្រប់តំបន់នៃពិភពលោក។ ការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ នេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួប២ឆ្នាំ និងការសម្ពោធភោជនីយដ្ឋានដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងជប៉ុនឈ្មោះ KYŌ Shabu សាខាកោះពេជ្រ កាលពីថ្ងៃទិ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីអបអរសាទរខួប២ឆ្នាំនេះ វិនិយោគិនជប៉ុន បានលើកឡើងថា ប្រទេសកម្ពុជា ដូចជាផ្ទះទី២ របស់ខ្លួន បដិសណ្ឋារកិច្ច ដែលពោរពេញដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ ជាហេតុនាំឱ្យមានការសម្រេចចិត្តក្នុងជំរុញការបោះទុនវិនិយោគបង្កើតសាខាបន្តបន្ទាប់នាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ​ ស្ថានទូតបានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត៣០០កន្លែង នៅរាជធានីភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចបញ្ជាក់ថាម្ហូបជប៉ុនកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមកដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី