2025-11-20
ទូច សូរិយា
2025-11-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប បានព្រលែងអណ្តើកសមុទ្រចំនួន ២ក្បាល ចូលសមុទ្រវិញ ក្រោយទទួលបានពីប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងខេត្តកែប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប អណ្តើកសមុទ្រទី១ ជាអណ្តើកញីមាន ទម្ងន់ ៦០គីឡូក្រាម បណ្ដោយប្រវែង ៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ជាអណ្តើកឈ្មោល មានទម្ងន់ ១៤គីឡូក្រាម បណ្ដោយប្រវែង ៥១សង់ទីម៉ែត្រ ទទឹងប្រវែង ៤៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2089។
គួរបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ អ្នកនេសាទ តែងតែប្រទះនិងចាប់បានដោយចៃដន្យនូវពពួកសត្វសមុទ្រកម្រៗជាច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ ដើម្បីលែងចូលក្នុងសមុទ្រវិញ ដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្ត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី