2025-11-18
ទូច សូរិយា
2025-11-18
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៤៨៨ ២៥៩ទូ (TEUs) មានការកើនឡើងចំនួន ២១,៦៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនកុងតឺន័រ ៤០១ ២៥១ទូ។ នេះបើតាមការចុះផ្សាយរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែនេះ បរិមាណនាវា ដែលបានដឹកអ្នកដំណើរចូលចតចំណតផែ មានចំនួន ៣១៩គ្រឿង កើនឡើង ៤,៩៣% ដែលក្នុងនោះ មានអ្នកដំណើរដែលបានឆ្លងកាត់ចំនួន ៣០ ៧៨៤នាក់ កើនឡើង ១០% ធៀបនឹងរយៈពេល ១០ខែក្នុងឆ្នាំ២០២៤។
ចំពោះ បរិមាណទំនិញ-ប្រេងឥន្ធនៈ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញវិញ មានចំនួន ៤ ៦១៨ ៦៧៧តោន កើនឡើងបាន ១៦,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានចំនួន ៣ ៩៦៥ ៦១៩តោន។ គួរបញ្ជាក់ថា លទ្ធផលការងារអាជីវកម្ម សេវាកម្ម ដែលកំពង់ផែស្វយ័តភ្នំពេញអនុវត្តក្នុងរយៈពេល ១០ខែ គឺពុំទាន់ធ្វើសវនកម្មទេ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី